News

តំបន់អរិយក្សត្រនឹងក្លាយជាតំបន់ទីក្រុងរណប និងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់នាពេលខាងមុខ

«តំបន់អរិយក្សត្រនឹងក្លាយជាតំបន់ទីក្រុងរណប និងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់»នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិ​ធីបើ​កកា​រដ្ឋា​នស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ជាមួយនឹងលោក ផាក ហ៊ឹងឃ្យុង(Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

ក្នុងនោះផងដែរសម្តេចតេជោបានថ្លែងថា៖ ដើម្បីអោយតំបន់នេះក្លាយទៅជាតំបន់មួយដែរមានសក្តានុពលបែបនេះជំហានដំបូងគឺត្រូវសាងសង់ស្ពានចំនួនពីរកន្លែងដើម្បីតភ្ជាប់ពីតំបន់អរិយក្សត្រ មកកាន់រាជធានីភ្នំពេញ ហើយក៏ជាផ្នែកមួយនៃការតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងផងដែរ។“ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងពិតប្រាកដមួយ យើងត្រូវសាងសង់ស្ពានដើម្បីឆ្លងកាត់ទន្លេជាមុនសិនដោយស្ពានទី១៖ ត្រូវសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម ដែលតភ្ជាប់រវាងតំបន់អរិយក្សត្រ និងក្តីតាកុយ។ បើតាមការសិក្សាចំណាយថវិកាចន្លោះប្រហែលពី ៤០ ទៅ ៥០លានដុល្លារប៉ុណ្ណោះ។ នេះជាចំនួនមួយតិចតួចបើធៀបនឹងគម្រោងថវិកាដែលកូរ៉េខាងត្បូងបានផ្តល់កម្ចីដល់កម្ពុជាចន្លោះឆ្នាំ២០១៩-២០២៣ ដែលមានចំនួនរហូតដល់ទៅ ៧០០០លានដុល្លារ។ នឹងស្ពានទី២៖ តភ្ជាប់ពីកំពង់ចម្លងជ្រោយចង្វារ ទៅស្វាយជ្រំ។ ដោយគម្រោងនេះត្រូវបាន សម្តេចតេជោបានដាក់សំណើរស្នើរសុំទៅលោក ផាក ហ៊ឹងឃ្យុង(Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានឹងត្រូវសិក្សាគម្រោងបន្ថែមទៀតនៅពេលខាងមុខ។

គម្រោងនេះធ្វើឲអ្នកវិនិយោគភាគច្រើនកំពុងតែមានសកម្មភាពអភិវឌ្ឍន៍នៅតំបន់នេះនៅពេលបច្ចុប្បន្ន ដោយសារពួកគេសម្លឹងមើលពីផលប្រយោជន៍នាពេលអនាគត ក្នុងកំឡុងប្រមាណ ២-៣ ឆ្នាំខាងមុខទៀត។ បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានកម្រិតមធ្យមជាច្រើនកំពុងតែបន្តសកម្មភាពរបស់ខ្លួន ដែលក្នុងនោះគេឃើញមានដូចជា គម្រោងបុរីលំនៅដ្ឋានមិនក្រោម៤នោះទេ រួមជាមួយគម្រោងខុនដូរផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើគម្រោងស្ពានតភ្ជាប់មកកាន់រាជធានីភ្នំពេញនេះ ត្រូវបានលេចចេញជារូបរាងមែននោះ ភាពពុះកញ្ច្រោលនៃតម្រូវការរកស៊ីដីធ្លីនឹងកើតមានជាពិសេសវិស័យលំនៅដ្ឋាននេះតែម្តង។ ដូចច្នេះស្ថិតនៅក្នុងបច្ចុប្បន្នភាពសព្វថ្ងៃនេះ នៅតែជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងរយៈពេលវែង ដែលអាចទទួលបានការចំណេញខ្ពស់នាពេលអនាគត៕

អត្ថបទ៖ ដារ៉ូ

driver pack solutions 2018 iso

keygen for corel draw x7